ប្រាសាទតាញាណខាងកើត, ប្រាសាទនាងសក់ក្រអូប

មានចម្ងាយប្រមាណ៣គ.ម ពីប្រាសាទភ្នំបាយ៉ង់ ប្រាសាទតាញាណ ស្ថិតនៅលើភ្នំកម្ពស់ប្រមាណ ៦០ ម. ដែលបានសាងសង់ ឡើងក្នុងរជ្ជកាលព្រះបាទភវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រះសិវៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទធ្វើពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ហើយមានរចនាបថខុសប្លែកពីប្រាសាទបុរាណល្បីៗដទៃទៀត ដែលនៅចន្លោះរចនាបថព្រៃក្មេង និងសំបូរព្រៃគុហ៍។ ប្រាសាទសង់ លើភ្នំមួយនេះមានពីរ គឺប្រាសាទតាញាណខាងកើត ដែលទទួលបានការថែទាំ ហើយរក្សាទ្រង់ទ្រាយស្អាត ជាប្រភេទវិមានអណ្ដែត មានទំហំ ៦.៥ x ៦.៥ ច្រកចូលពីខាងកើតនិងទ្វារបញ្ឆោតបី កម្ពស់ប្រមាណ ១២ម.។ ប្រាសាទមានឈ្មោះពីរគឺ ប្រាសាទតាញាណកើត ឬប្រាសាទនាងសក់ក្រអូប។

ទីតាំងនៅលើផែនទី