ប្រាសាទតានៃ

ប្រាសាទនេះកសាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន នាពាក់សតវត្សរ៍ទី១២ មានរចនាបថបាយ័ន។ ឈ្មោះនៃប្រាសាទនេះមិនមានប្រភពច្បាស់លាស់ទេ តែអ្នកស្រុកថាជាឈ្មោះតាម្នាក់ជាអ្នកថែរក្សាប្រាសាទនេះ។ ប្រាសាទតានៃមានកំពែងព័ទ្ធជុំវិញនៅផ្នែកខាងក្រៅ ប៉ុន្តែសព្វថ្ងៃយើងឃើញមានតែខ្លោងទ្វារឬគោបុរៈចំនួនពីរនៅសល់ស្ថិតនៅទិសខាងកើតនិងទិសខាងលិច ហើយមានស្នាកស្នាមគូទឹកនៅទិសខាងជើងនិងទិសខាងត្បូង។ តានៃជាប្រាសាទតូចស្ថិតក្នុងព្រៃដែលមានទំហំ៥៥ម៉ែត្រx៤៧ម៉ែត្រ មានចម្លាក់អប្សរាមួយចំនួន និងចម្លាក់ធ្នឹមស្ថិតក្នុងលក្ខណៈល្អស្អាត។

ទីតាំងនៅលើផែនទី