ទឹកធ្លាក់ហោង

ហោងជារមណីយដ្ឋានទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយរបស់ខេត្តត្បូងឃ្មុំ ក៏ប៉ុន្តែរមណីយដ្ឋាននេះមិនសូវជាមានអ្នកចម្ងាយស្គាល់ទេ ព្រោះវានូវកំបាំងឆ្ងាយពីផ្លូវជាតិ និងដោយកង្វះខាតការផ្សព្វផ្សាយផង លើកលែងតែប្រជាពលរដ្ឋក្បែរនោះ ដែលស្គាល់ទីនោះច្បាស់ មួយវិញទៀតដោយសារផ្លូវចូលមានភាពក្រវៀចក្រវៀន ចំណែកស្លាកសញ្ញាបង្ហាញផ្លូវមិនគ្រប់គ្រាន់។ ពេលទៅដល់ រមណីយដ្ឋានទឹកធ្លាក់អាស្រមហោង ឬទឹកជ្រោះវត្តគុហាសិលាមហាបារមីគង្គាហោង ដែលមានទឹកហូរពីផ្ទាំងថ្មធម្មជាតិ ធ្វើឱ្យអារម្មណ៍ធូរស្រាល។ ទឹកធ្លាក់អាស្រមហោងមានទីតាំងស្ថិតក្នុងបរិវេណវត្តគុហាសិលាមហាបារមីគង្គាហោង។ ប្រភពទឹកហូរពីទីខ្ពស់ ដែលស្ថិតនៅក្នុងភូមិអូរឈើទាល ឃុំទឹកជ្រៅ ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ បើគិតពីខាងលើមកដល់តំបន់ ខាងក្រោមនៅក្នុងភូមិស្រែវែង បានបង្កើតជាបណ្តុំទេសភាពធម្មជាតិគួរជាទីគយគន់ដូចជាទឹកធ្លាក់ ផ្ទាំងថ្មប៉ប្រះទឹក គុហាផ្ទាំងថ្ម អមដោយដើមឈើតូចធំ វល្លិ រំយោល និងឫសរុក្ខជាតិរំយោលរយីងរយោងនៅសងខាង។ តំបន់នេះត្រូវបានប្រជាជននៅភូមិឋានក្បែរៗ បានមកកម្សាន្តកាយលេងយូរក្រែលណាស់មកហើយ គិតចាប់តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ ហោងគ្របដណ្តប់ផ្ទៃដីប្រមាណ១៨០០ហិកតាដែលហ៊ុមព័ទ្ធដោយបរិយាកាសធម្មជាតិល្អប្លែកនៅតំបន់ខ្ពង់រាបដែលមានល្អាង និង ផ្ទាំងថ្ម។

ទីតាំងនៅលើផែនទី