ល្អាងភ្នំចំបាប់

ល្អាងភ្នំនេះកើតឡើងដោយការបំផ្ទុះថ្មភ្នំ ក្រោយពីក្រុមហ៊ុនបីបានធ្វើអាជីវកម្មយកថ្ម។ ការពិសោធន៍ទឹកដែលដក់នៅទីនេះជាទឹកភ្លៀង នឹងទឹកចេញពីក្នុងភ្នំ ប៉ុន្តែមានសារធាតុពុល ពីរំសេវបំផ្ទុះនោះ ទើបមានការហាមប្រាមមិនឱ្យចុះមុជឡើយ ថ្វីត្បិតតែទឹកនេះ មានពណ៌ខៀវស្រងាត់ ដូចទឹកសមុទ្រនៅកោះបាលី។ ទោះជាមានការហាមប្រាម ក៏ទឹកនេះបានទាក់ទាញចិត្តអ្នកទៅលេងឱ្យល្មើស ហើយធ្លាប់បង្ករអាការៈរមាស់សើស្បែកដល់កុមារម្នាក់រួចតោហើយផងដែរ។ នៅជិតនេះក៏មានវត្តលើចង្កេះភ្នំ មានកម្ពស់ជាង ៣០ ម. ដែលអាចឱ្យភ្ញៀវតោកម្សាន្ត ថតរូបបានដែរ។ ចំណាំ «សូមកុំចុះមុជទឹកល្អាងភ្នំចំបាប់ឡើយ»។

ទីតាំងនៅលើផែនទី