ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាំស្ថិតនៅទិសខាងត្បូងបំផុតនៃរាជធានី ដែល អ្នកស្រុកជឿថាប្រាង្គទាំងអស់មានចំនួនទៅដល់ប្រាំ តែតាមការពិតទៅតួប្រាង្គមានតែ៣ទេ រួមនិងហោត្រៃពីរគឺនៅខាងត្បូងឆៀងខាងកើត និងខាងជើងឆៀងខាងកើត។ ប្រាសាទសាងសង់អំពីឥដ្ឋនិងថ្មបាយក្រៀម។ ប្រាសាទប្រាំខាងលើនេះស្ថិតក្នុងកំពែងមួយដែលមានទំហំ ៤៨x៤០ម៉ែត្រ។