ល្អាងភ្នំក្បាលរមាស, Climbodia

ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្រុងកំពត ភ្នំសេដាអនក៏ជាកន្លែងដែលទាក់ទាញអ្នកចូលចិត្តឡើងភ្នំ ទើបទេសចរបរទេសប្រសិទ្ធិនាមថ្មីមួយទៀតថា Climbodia ។ ភ្នំសេដាអនឬភ្នំក្បាលរមាសគឺជាតំបន់ទេសចរណ៍ឈានមុខមួយ ប្រកបដោយព្រៃព្រឹក្សាលតាវល្លិ៍ និងសត្វព្រៃ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។ ភ្ញៀវទេសចរចូលចិត្តមកកម្សាន្តដើម្បីគយគន់ទេសភាព ស្រូបយកខ្យល់បរិសុទ្ធ និងទស្សនាទិដ្ឋភាពខាងក្នុងល្អាងភ្នំ។

ទីតាំងនៅលើផែនទី