ស្តូបវត្តទ្រព្យគរ

វត្តនេះកាលពីជំនាន់ ប៉ុល ពត ត្រូវបានខ្មែរក្រហមយកធើ្វជាកន្លែងឃុំឃាំងមនុស្សបណ្ដោះអាសន្នមុនពេលយកទៅសម្លាប់ចោល។ សម័យនោះវត្តនេះជាមន្ទីរឃុំឃាំងអ្នកទោសបណ្ដោះអាសន្ន មុនពេលយកទៅសម្លាប់ចោល។ ប៉ុន្តែវត្តនេះក៏ជាកន្លែងសម្លាប់មនុស្សដែរ ដែលបច្ចុប្បន្ននេះ ចេតីយចំនួនពីរនៅក្នុងបរិវេណវត្តទ្រព្យគរ ត្រូវបានប្រើប្រាស់ជាកន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះដែលខ្មែរក្រហមសម្លាប់។ តាមការស្រាវជ្រាវរបស់ក្រុមព្រះសុរិយា វត្តនេះជាទីដែលគេបានសម្លាប់លោកស្រីប៉ែន រ៉ន អ្នកចម្រៀងជើងចាស់ផងដែរ។

ទីតាំងនៅលើផែនទី