វត្តធម្មយុត្តិ ត្រូវខ្មែរក្រហមប្រើប្រាស់ជាមន្ទីរឃុំឃាំង ហើយនៅក្រោយឆ្នាំ១៩៧៩ មន្ទីរបូជនីយដ្ឋានមួយត្រូវបាន សាងសង់ឡើង ដើម្បីដាក់តម្កល់ឆ្អឹងសាកសពដែលស្លាប់នៅក្នុងបរិវេណវត្តនេះ។ តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មន្ទីរបូជនីយដ្ឋានមួយនេះត្រូវបានចាត់ទុកជាកន្លែងគោរពវិញ្ញាណក្ខន្ធនិងជាកនែ្លងប្រារឰធ្វើទិវាចងកំហឹងថ្ងៃ២០ឧសភា។ ក្រៅពីវត្តដែលជាទីតាំងសម្លាប់ វត្តក៏មានប្រវត្តិយូរលង់និងប្រកបដោយសោភ័ណស្រស់ស្អាតផងដែរ ទើបត្រូវបានដាក់បញ្ចូលជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។ នៅលើខឿនព្រះវិហារជ្រុងខាងលិចប៉ែកខាងជើង មានស្លាកព័ត៌មានមួយផ្ទាំង បានឱ្យដឹងពីកាលបរិច្ឆេទកសាងឡើងវិញក្នុង ព.ស ២៥៤៩ គ.ស. ២០០៥ ក្រោមព្រះរាជនូបត្ថម្ភពីសំណាក់ព្រះមហាក្សត្រកម្ពុជានិងព្រះញាតិវង្សព្រះមហាក្សត្រថៃ ដែលរួមមាន ព្រះបរមរតនកោដ្ឋ និងព្រះវររាជមាតាជាតិខ្មែរនិងព្រះញាតិមហាក្សត្រថៃវិញ គឺសម្តេចកល្យាណីវឌ្ឍនា ជាព្រះរាមនៃព្រះចៅនៃព្រះរាជាណាចក្រថៃ។