ប្រាសាទត្រពាំងខ្នារសែនកែវ

ប្រាសាទត្រពាំងខ្នារសែនកែវស្ថិតក្នុងរចនាបថបាភួន សាងសង់នៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់បែរមុខទៅកើតនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃទៀត។ ប្រាង្គមានយ៉មួយលយទៅខាងកើត និងមានហោត្រៃពីរធ្វើពីថ្មភក់បែរទៅលិចនិងលំអដោយទ្វារបញ្ឆោតនៅខាងកើត។ ប្រាសាទព័ទ្ធដោយកំពែងមួយមានខ្លោងទ្វារពីរនៅទិសខាងកើតនិងខាងលិចធ្វើពីថ្មភក់។ ខ្លោងទ្វារនីមួយៗមានច្រកចំនួនបី មានរាងកាកបាទលំអដោយសសរអមសងខាង។

ទីតាំងនៅលើផែនទី