ដើមពោធិ៍ទុំទាវ

ដើមពោធិ៍ក្នុងប្រវត្តិស្នេហ៍ទុំទាវ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនទូទៅ។ ទីតាំងនៃដើមពោធិ៍នេះ ស្ថិតក្នុងភូមិជើងខាល ក្រុងសួង ខេត្តត្បូងឃ្មុំសព្វថ្ងៃ ដែលមានទីតាំងរហូតដល់ទៅពីរ គឺ៖ មួយនៅខាងជើងផ្លូវជាតិ កណ្ដាលវាលស្រែក្រោយភូមិ គ្មានផ្លូវ ត្រូវដើរចូលតាមភ្លឺស្រែ។ ទីនោះមានតូបអ្នកតា តាំងរូប យាយផាន់ និងនាងទាវ ហើយកីថ្មមួយ តំណាងឱ្យកីដែលនាងទាវត្បាញ។ ចំណែកដើមពោធិ៍ទីពីរ ហៅថា «អ្នកតាក្រហមក» ខាងត្បូងផ្លូវជាតិ ដែលជាអ្នកតាភូមិ។ អ្នកភូមិបានសន្មតថា តាមប្រវត្តិ គឺនៅដើមពោធិ៍ខាងជើង ដែលជាទីដែលទុំត្រូវគេពិឃាដ។ ប៉ុន្តែសម័យក្រោយមកដោយទីតាំងនោះមានភាព ចង្អៀត ទើបអ្នកភូមិធ្វើបុណ្យលើកមកទីតាំងថ្មី នៅខាងត្បូងផ្លូវដែលជាអ្នកតាភូមិផងដែរ។ គឺដើមពោធិ៍ «អ្នកតាក្រហមក» នេះហើយ ដែលដួលរលំនៅខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានដាក់ដាំឡើងវិញ។

ទីតាំងនៅលើផែនទី