ប៉មបារាំងទន្លេបិទ

ពលរដ្ឋអ្នកខេត្តកំពង់ចាមនាត្រើយខាងលិចទន្លេមេគង្គ និងពលរដ្ឋអ្នកខេត្តត្បូងឃ្មុំនាត្រើយខាងកើតទន្លេមេគង្គ ហៅប៉មចំណាស់នេះថា ប៉មបារាំង។ មិនមានអ្នកណាដឹងច្រើន អំពីប្រវត្តិរបស់ប៉មនេះឡើយ ប៉ុន្តែប៉មនៅតែជាអគារដ៏គួរឲ្យចាប់អារម្មណ៍ ដោយសារតែភាពអាថ៌កំបាំងរបស់វា។ តួប៉មនេះ គឺជាទីតាំងឆ្មាំទន្លេដែលបានសាងសង់ឡើងនៅសម័យអាណានិគមបារាំង ហើយភ្ញៀវទេសចរអាចមើលឃើញទេសភាពនៃក្រុងកំពង់ចាម ក្នុងខេត្តកំពង់ចាមពីផ្នែកម្ខាងទៀតនៃទន្លេមេគង្គជាពិសេសនៅពេលថ្ងៃលិច។ ប៉មបារាំងនេះ ត្រូវបានសាងសង់នៅឆ្នាំ១៩៣០ ហើយត្រូវបានជួសជុលម្តងហើយ ក្នុងឆ្នាំ២០០៥ ដាក់ជណ្តើរដែកដើម្បីទទួលទេសចរ។

ទីតាំងនៅលើផែនទី