ភ្នំសំបុក

ភ្នំសំបុកមានកម្ពស់ប្រមាណ ៧០ម៉ែត្រ និងមានចម្ងាយប្រហែល៣០០ម៉ែត្រពីផ្លូវធំ។ ភ្នំមួយនេះគ្របដណ្ដប់ដោយដើមឈើច្រើនប្រភេទ ដែលមានដាក់ស្លាកឈ្មោះវិទ្យាសាស្ត្រ ហើយក៏មានជណ្ដើរនិងផ្លូវបេតុងឡើងទៅដល់វាលនៅជាន់ខាងលើ។ សំណង់លើកំពូលភ្នំនេះមានប្រាសាទតូចមួយ ផ្ទះ និងខ្ទម ដែលជាទីស្នាក់អាស្រ័យសម្រាប់ព្រះសង្ឃ អ្នកបួស និងដូនជី។ ផ្អែកតាមរឿងព្រេងនិទាន ភ្នំសំបុកសំបូរទៅដោយរ៉ែមាស ដែលជាងទងរបស់ស្ដេចបានទៅធ្វើគ្រឿងអលង្ការនៅទីនោះ។ ប្រជាជនធ្លាប់ហៅទីនេះថា "សំបុកមាស" ហើយក្រោយមកក៏ត្រូវបានហៅកាត់ត្រឹម "ភ្នំសំបុក"។

ទីតាំងនៅលើផែនទី