ប្រាសាទដំម៉ែ

ប្រាសាទសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ទួលប្រាសាទមួយចំហៀងត្រូវបានប្រជាពលរដ្ឋរំលោភយកធ្វើស្រែចំការ ព្រោះស្ថិតនៅកណ្ដាលវាលស្រែ មិនមានផ្លូវបើកបរចូលទៅដល់បានទេ។ ក្រុម Discovery Khmer Temple បានអះអាងថា ពាក្យ ដំមេ ឬ ដំម៉ែ មានន័យថាវាយម្ដាយ ដែលកើតឡើងតាមរឿងព្រេងនិទានអំពីម្ដាយនិងកូន។ កូនប្រុសនោះបានទៅភ្ជួរស្រែ ដល់មកវិញមានការហត់ហេវជាខ្លាំង ក៏ទៅបើកឆ្នាំងបាយឃើញនៅសល់តិច គាត់គិតថាហូបអត់ឆ្អែតក៏ចាប់ផ្តើមក្រេវក្រោធក៏បានសម្លាប់ម្ដាយរបស់ខ្លួនទៅ។ បន្ទាប់មកគាត់បរិភោគបាយនោះមិនអស់ក៏មានការយំសោកបោកខ្លួនស្តាយម្ដាយដ៏មានគុណ។ មានការអះអាងថា ប្រាសាទនេះជាហោបន់ស្រន់នៃមន្ទីរពេទ្យ។

ទីតាំងនៅលើផែនទី