ពើងអង្កាម

ថ្មពើងអង្កាម ស្ថិតនៅជើងភ្នំត្បែង ដែលតាមប្រវត្តិរបស់រមណីយដ្ឋាននេះ អ្នកស្រុកនិទានថា កាលពីបុរាណមានមេទ័ពមួយរូបបានដឹកនាំ កងទ័ពរបស់ខ្លួនមកតាំងជំរុំលាក់ខ្លួននៅទីនេះដោយនាំមកនូវស្បៀងអាហារនិងបានធ្វើស្រែបន្ថែមនៅក្បែរៗនោះផងដែរ ដើម្បីត្រៀមជាស្បៀងសម្រាប់ការពារ កលិយុគនៅថ្ងៃអនាគត។ ដោយសារតែចំនូនស្រូវច្រើនអនេកនោះ ទើបគេច្នៃយកជាអង្ករហើយបន្សល់ទុកអង្កាមជាគំនរយ៉ាងធំ ហើយក្រោយមកអ្នកស្រុកក៏នាំគ្នា ហៅតំបន់នោះដែលមានពំនើងថ្មធំៗនោះដោយភ្ជាប់ពាក្យថ្មពើងនិងគំនរអង្កាមថា ថ្មពើងអង្កាម ហើយក៏មានការតំណាលតគ្នាថា កាលពីមុនចន្លោះថ្មនោះមានអង្កាមហុយចេញមកជារឿយៗ។

ទីតាំងនៅលើផែនទី