ចំការផ្កាឈូករ័ត្ន

ដីចំការមួយកន្លែងមានទំហំជិត៥ហិកតា ត្រូវបានគេកែច្នៃដាំផ្កាឈូករ័ត្ន និងផ្កាស្បៃរឿងបានរីកស្រស់ស្អាតកំពុងតែទាក់ទាញប្រជាពលរដ្ឋនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ នាំគ្នាមកកម្សាន្តលេងរាល់ថ្ងៃ ហើយនៅថ្ងៃចុងសប្តាហ៍វិញមនុស្សមកលេងច្រើន ហើយម្នាក់ៗមានទឹកមុខសប្បាយរីករាយ និងបានថតបង្ហោះតាមបង្ហាញសង្គមព្រោងព្រាតផងដែរ ។ ម្ចាស់ចំការបានប្រាប់ឲ្យដឹងថា កាលពីមុន គាត់បានដាំដុះផ្កាឈូករ័ត្នមានចំនួនតិច ហើយមកដល់បច្ចុប្បន្ននេះ លោកបានពង្រីកការដាំដុះផ្កាឈូករ័ត្នកាន់តែធំជាងមុនព្រមទាំងបង្កើតតូបសម្រាប់អង្គុយលេងបានច្រើន មានដាំននោងជាជួរបង្កើតជាម្លប់ត្រជាក់នៅក្នុងរដូវប្រាំង ។ គាត់សំណូមពរដល់អ្នកដែលមកលេងមេត្តាកុំចោលសំរាមពាសវាលពាសកាល ធ្វើយ៉ាងណាឲ្យមានបរិស្ថានល្អស្រស់ស្អាតទាំងអស់គ្នា។ នៅកន្លែងនោះ មានលក់ទឹកឃ្មុំ ដែលចិញ្ចឹមតាមបែបធម្មជាតិ ហើយបើមានអ្នកចង់ទិញពូជឃ្មុំ សម្រាប់ឲ្យទៅចិញ្ចឹមក៏បានដែរ។

ទីតាំងនៅលើផែនទី