ប្រាសាទសំយោត

ប្រាសាទសង់នៅលើទីទួលមួយមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋនិងយ៉ធ្វើពីថ្មបាយក្រៀម។ ប្រាង្គនេះបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃពីរធ្វើពីឥដ្ឋ ស្ថិតនៅឦសាននិងអាគ្នេយ៍។ ខ្លោងទ្វារកំពែងទី១របស់ប្រាសាទស្ថិតនៅខាងកើតធ្វើពីឥដ្ឋ ចំណែកកំពែងទី២ដែលតជាប់នឹងកំពែងទីមួយមានមានសំណង់ទ្រវែងបួនធ្វើពីថ្មបាយក្រៀម ដំបូលធ្វើពីឥដ្ឋ។ មេទ្វារច្រកចូលកណ្តាលមានចារ សិលាចារឹកលេខ K.៦១៧, K.៦១៨, K.៦១៩ និង K.៦២០។ ប្រាសាទសង់នៅចុងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

ទីតាំងនៅលើផែនទី