ស្តូបវត្តវិហារទន្ទឹម

វត្តនេះជាប់ចំណាត់ថ្នាក់ជាវត្តទេសចរណ៍ប្រចាំខេត្ត ដោយសារក្បាច់រចនារស់រវើកនៃព្រះវិហារ និងឧបដ្ឋានសាលា។ លើសពីនោះទៀត វត្តក៏មានប្រវត្តិនិងសំណល់ព្រះវិហារ១ទៀត ក្នុងសម័យសង្គមរាស្ត្រនិយម ដែលវត្តនេះធ្លាប់មានព្រះវិហារដល់ទៅពីរ ទើបមានឈ្មោះបែបនេះ។ វត្តនេះក៏មានមន្ទីរបូជនីយដ្ឋាននៃរបបប្រល័យពូជសាសន៍ មានតម្កល់អដ្ឋិធាតុដែលប្រជាជនបានគាស់ចេញពីរណ្ដៅសាកសពនៅទីតាំងចំការស្វាយ និងចំការម្នាស់។ សាក្សីម្នាក់បានពណ៌នាថា គាត់ធ្លាប់បានឃើញសាកសពរបស់ សោ ភឹម ក្រោយពេលដែលសាកសពនោះត្រូវបាននាំមកកាន់ឃុំសួងដោយរថក្រោះក្នុងឆ្នាំ១៩៧៨។ គាត់បានរាយការណ៍ថា សាកសពត្រូវបានដាក់តាំងនៅក្នុងហិបឈើចំហរគ្របមួយនៅក្នុងផ្សារ ហើយបន្ទាប់មកសាកសពនេះត្រូវបាននាំយកទៅកាន់ភ្នំពេញ។

ទីតាំងនៅលើផែនទី