ល្អាងភ្នំនាងរំសាយសក់

រមណីយដ្ឋាននេះមានរឿងព្រេងទាក់ទងនឹងប្រវត្តិភ្នំបាណន់ ភ្នំសំពៅ និងភ្នំនានានៅតំបន់នេះ។ ល្អាងភ្នំធម្មជាតិនេះ មានជណ្ដើរធ្វើពីបេតុងនិងមានបង្កាន់ដៃឡើងរហូតទៅដល់មាត់ល្អាង។ ភ្នំរំសាយសក់មានល្អាងដែលនៅមាត់ល្អាងមានរូបសំណាកបដិមាករមួយសំរាប់ការបន់ស្រន់ សុំសេចក្ដីសុខសប្បាយ។ យើងអាចធ្វើដំណើរចូលទៅក្នុងល្អាងតាមកាំជណើ្ដរ ហើយនៅក្នុងល្អាងនេះ មានសភាពងងឹតហើយត្រជាក់។ លើសពីនេះទៅទៀតក៏មានការរៀបចំដាក់ភ្លើងនៅក្នុងល្អាង ផ្លូវចូលល្អាង និងនៅក្នុងវត្ត ភ្លឺព្រោងព្រាតក្នុងបុណ្យទានផេ្សងៗ។ នៅជើងភ្នំមានព្រះវិហារមួយនិងមានទីធ្លាវត្តដ៏ធំ មានសួនច្បារ មានផ្លូវ នឹងមានការរៀបចំឡើងយ៉ាងល្អប្រពៃ។

ទីតាំងនៅលើផែនទី