វត្តទួលគំនូរ

ទីវត្តនេះមានទួលមួយជាប្រភពសិលាចារឹកជាអក្សរខ្មែរបុរាណប្រកបដោយកាលបរិច្ឆេទ ចាស់ជាងគេ មានលេខ K600 និង K.557។ សិលាចារឹកនេះចារលើជើងទម្រមានមានចារឹកអក្សរ៣ជ្រុង ក្នុងមហាសករាជ ៥៣៣ ថ្ងៃ ១៣កើត ខែមាឃ ត្រូវនឹងឆ្នាំ ៦១១ឬ៦១២ នៃគ្រិស្តសករាជ ស្ដីពីសិលាចារឹកនេះចារឹក និយាយពីតង្វាយរបស់បោញឧយ ថ្វាយចំពោះក្បោញកម្រតេងអញ មានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ ក្របី ដីស្រែ តង្វាយរបស់ម្រតាងអន្តារ និងអាចារ្យកន្ទិន ថ្វាយចំពោះព្រះមណិសិវ។ តាមពិតទៅ នៅមានសិលាចារឹកភាសាខ្មែរផ្សេង ដែលគេជឿថាមានចំណាស់ជាងនេះទៅទៀតដោយសម្អាងទៅលើរូបរាងអក្សរ។ ប៉ុន្តែ សិលាចារឹកទាំងនោះពុំមានចុះកាលបរិច្ឆេទទេ ម្ល៉ោះហើយទើបគេសន្និដ្ឋានថា សិលាចារឹកភាសាខ្មែរចាស់ជាងគេអាចចារឹកឡើងនៅរវាងស.វ.ទី៦។ សព្វថ្ងៃ សិលាចារឹកទួលវត្តគំនូរ តម្កល់ទុកនៅសារមន្ទីរជាតិនាក្រុងភ្នំពេញ។

ទីតាំងនៅលើផែនទី