អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនៅក្នុងព្រៃចម្ការជ្រៅឆ្ងាយពីផ្លូវមានប្រាង្គបីធ្វើពីឥដ្ឋ ដែលបាក់បែកអស់ពីរនិងមានគ្រឿងលំអធ្វើពីថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយ ទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទមានកំពែងសង់ពីថ្មបាយក្រៀម។