វត្តនេះក៏ជាទីដែលមានសំណល់វត្ថុបុរាណនៃប្រាសាទចាស់ ដែលតាមឯកសារមានប្រាង្គបី សង់ពីឥដ្ឋបែរមុខទៅកើតទៅលិចនិងទៅជើង នៅតែសំណល់ផ្ដែរបុរាណសម័យសតវត្សទី៧ រួមនិងសិលាចារឹកមួយផ្ទាំងលេខ K115 ដែលសព្វថ្ងៃនេះត្រូវបានគេយកមកចាក់ភ្ជាប់ទៅនឹងធ្នឹមស៊ីម៉ង់ ដើម្បីតាំងបង្ហាញនិងរក្សាសុវត្ថិភាព។ សិលាចារឹកនេះចារជាភាសាសំស្ក្រឹតតាមបែបឝាទ៌ុលវិក្រិឌិត ដែលរៀបរាប់អំពីការប្រតិស្ថានព្រះសិវលិង្គក្នុងឆ្នាំ៦៦៥ គស.។ ផ្នែកបន្ទាប់មកទៀតជាភាសាខ្មែរដែលនិយាយពីតង្វាយរបស់ក្លោញវៅអញ និងម្តាយ បោញនិជ៌ិ្ជតសិង្ហ ថ្វាយដល់ព្រះស្រីមទាម្រាត ។