ចម្ការទំពាំងបាយជូរបាណន់

ចម្ការទំពាំងបាយជូរបាណន់ កំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនទៅទស្សនាទីនេះ។ ម្ចាស់ចម្ការទំពាំងបាយជូរបាណន់បានអះអាងថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍មិនតិចជាង២០០ នាក់ទេ បានចូលទៅទស្សនាក្នុងចម្ការទំពាំងបាយជូរបាណន់។ មូលហេតុដែលនាំឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់អារម្មណ៍ទៅទស្សនាចម្ការទំពាំងបាយជូរបាណន់នេះ ដោយសារតែពួកគាត់ចង់ឃើញ ចង់ស្គាល់ និងចង់ភ្លក់រសជាតិទំពាំងបាយជូររបស់ប្រទេសកម្ពុជា។ ចម្ការទំពាំងបាយជូរបាណន់មានផ្ទៃដីដាំដុះប្រមាណ១៣ហិចតា ដែលអាចប្រមូលផលបានបីដងក្នុងមួយឆ្នាំ និងផ្តល់ផលប្រមាណពី៧ទៅ១០ តោនក្នុងមួយហិចតា។ ផ្លែទំពាំងបាយជូរស្រស់ត្រូវបានលក់ជូនភ្ញៀវទេសចរខ្លះ និងក្រៅពីនោះផលិតជាទឹកទំពាំងបាយជូរ និងស្រាប្រេនឌីសម្រាប់លក់ជូនភ្ញៀវទេសចរនិងអតិថិជនជាតិនិងអន្តរជាតិ។ ក្រៅពីចម្ការមួយនេះក្នុងតំបន់ក៏មានចម្ការទំពាំងបាយជូរជាច្រើនទៀតផងដែរ។

ទីតាំងនៅលើផែនទី