ប្រាសាទទំនប់ដាច់

ប្រាសាទស្ថាបនាពីឥដ្ឋ មានស៊ុមទ្វារធ្វើពីថ្មភក់ ជាប្រាង្គទោលទំហំ ៤x៤ម៉ែត្រ។ តាមរយៈរចនាបថនៃប្រាសាទ គេអាចសន្និដ្ឋានថា ប្រាសាទសង់នៅចុងសតវត្សន៍ទី១០ ដើមទី១១។ តួប្រាសាទត្រូវគេលប់ដីកប់ ធ្វើឲ្យប្រាសាទ មានកម្ពស់ទាប។ ការលើកដីលប់បែបនេះ ប្រហែលធ្វើនៅសម័យក្រោយ ដើម្បីលើកទីធ្លាឲ្យខ្ពស់និងធំទូលាយ ក្នុងគោលបំណងប្រើប្រាស់ទីធ្លាសម្រាប់ប្រារព្ធពិធីសាសនាក្នុងសហគមន៍ ឬក្នុងភូមិ។ ការកែប្រែប្រាសាទព្រហ្មញ្ញសាសនាទៅជាទីសក្ការៈ បែបពុទ្ធសាសនាបានកើតឡើងនៅក្រោយសម័យអង្គរ នៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជាក្នុងសម័យនោះ។ ប្រាសាទទំនប់ដាច់អាចប្រហែលដូចករណីខាងលើ។

ទីតាំងនៅលើផែនទី