ឆ្នេរកែវផុស

ឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសថា ឆ្នេរសមុទ្ទកែវផុស បានបើកឱ្យពលរដ្ឋចូលលេងដោយមិនគិតថ្លៃ។ លោកបានចំណាយប្រាក់មិនតិចជាង១០លានដុល្លារសហរដ្ឋអាមេរិកនិងរយៈពេល២០ឆ្នាំ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រែក្លាយពីឆ្នេរកែវផុស ដែលសម្បូរដោយល្បាប់ភក់ ឱ្យក្លាយជាឆ្នេរដែលមានខ្សាច់សស្អាត អាចឱ្យអ្នកទេសចរចុះងូតទឹកលេងកម្សាន្តបានដោយងាយស្រួល។ សូមបញ្ជាក់ថា ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរនេះ កំពង់ផែឧកញ៉ាម៉ុងកែវផុស ក៏ត្រូវបានសាងសង់ឡើង និងមានសកម្មភាពមមាញឹកផងដែរ ក្នុងការដោះដូរពាណិជ្ជកម្មផ្លូវសមុទ្រ។

ទីតាំងនៅលើផែនទី