វត្តគោកប៉ាទ្រី, វត្តប្រាសាទឥន្ទ្រា

វត្តមានព្រះវិហារដែលមានរចនាបថយ៉ាងចម្លែកខុសគេ ស្ថិតនៅក្នុងក្រុងសៀមរាប ហើយជាទីតាំងដែលគេប្រើសម្រាប់ជួសជុលព្រះបដិមាបុរាណឡើងវិញ។ ក្រុមបុរាណវិទូបានធ្វើកំណាយលើទួលមួយក្នុងទីវត្តនេះ ហើយគេបានរកឃើញកូនប្រាសាទកប់ក្នុងដីដ៏ចំណាស់ គឺប្រាសាទគោកប៉ាទ្រី ដែលមានរចនាសម្ព័ន្ធប្លែកៗគ្នាចំនួនប្រាំ ដែលទស្សនៈខ្លះយល់ថា ជាឡដុតឥដ្ឋ។ គេបានរក្សាទុកនូវរចនាសម្ព័ន្ធរបស់វាដោយធ្វើរោងគ្របពីលើសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមទៀត។ គ្រឹះប្រាសាទនេះបង្ហាញប្រាង្គពីរផ្សេងគ្នាធ្វើពីឥដ្ឋបែរមុខទៅកើតមិនស្ថិតនៅជួរជាមួយគ្នា។ សំណល់ថ្មភក់មួយចំនួន មានបល្ល័ង្ក កំណាត់ផ្តែរ សសរពេជ្រ និងបដិមា។ ប្រាសាទមានគូទឹកប្រកបដោយផ្លូវចូលពីខាងកើត។

ទីតាំងនៅលើផែនទី