ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ប្រាសាទមានឈ្មោះជាច្រើន ក្រប៉ុម, កំប៉ុម, កំញ៉ាន។ ចម្លាក់ជាច្រើននៅមិនទាន់រួច ហើយក៏ជាមូលហេតុនៃឈ្មោះប្រាសាទនេះដែរ ព្រោះចម្លាក់ផ្ដែរដែលឆ្លាក់មិនទាន់រួចមានទម្រង់ដូចយោនី (ភាសាសាមញ្ញរបស់អ្នកស្រុកនៅពាយព្យហៅ កំប៉ុមឬកំប៉ុមពីត)។