វត្តភ្នំខ្លែង

វត្តភ្នំខ្លែង គឺជាវត្តមួយតាំងពីសតវត្សទី១៨ និងត្រូវបានសាងសង់ក្នុងទសវត្សឆ្នាំ១៧៥៣ ដោយព្រះសង្ឃដ៏ល្បីម្នាក់។ អរគុណដល់ការគាំទ្រដ៏សប្បុរសរបស់អ្នកស្រុក វត្តនេះបានក្លាយទៅជាកន្លែងដែលគេនិយមមកកម្សាន្តនៅក្នុង ខេត្តតាកែវនេះ។ នៅថ្ងៃចុងសប្តាហ៍ អ្នកស្រុក និងអ្នកមកពីកន្លែងដទៃទៀត ទៅទីនោះដើម្បីបន់ស្រន់សុំសេចក្តីសុខ និងសំណាងល្អ ជាពិសេសអ្នកដែលជឿ លើវត្ថុសក្តិសិទ្ធ។ ទីនេះក៏ជាស្ថានីយបុរាណមួយ ដែលជាប្រាសាទបុរាណ មានសល់រូបតោ ចម្លាក់ និងសន្លឹកសីម៉ាផងដែរ។ ប្រជាជនដែលមានរឿងទំនាស់ផ្សេងៗ តែងតែមកធ្វើសច្ចាប្រណិធាន រកការពិតចំពោះមុខវត្ថុសក្តិសិទ្ធ ឬបួងសួងបន់ ស្រន់ជាប់មិនដាច់ សុំឲ្យមានបរមសុខ និងសុភមង្គល។ ក្នុងរបបប៉ុលពត គេបានយកកន្លែងនេះធ្វើជាមន្ទីរពេទ្យតំបន់ និងជីកយកគ្រួសក្រហមតាមជើងភ្នំ ទៅជួសជុលផ្លូវលំ កសាងប្រព័ន្ធផ្លូវពិសេស។ រមណីយដ្ឋាននេះមានទំហំផ្ទៃដី ១១ហិកតា មានភ្នំខ្លែងនៅចំកណ្តាលព័ទ្ធជុំវិញដោយវាលស្រែ។ នៅលើកំពូលភ្នំកំពស់ ៣០ម មានព្រះវិហារកសាង ជាថ្មីនៅឆ្នាំ ១៩៩២។ បច្ចុប្បន្ននេះ ភ្នំខ្លែងភាគច្រើនបម្រើឲ្យភ្ញៀវទេសចរជាតិ ដែលមានចំណង់ចំនូលចិត្តខាង ការលំហែកម្សាន្ត មានជំនឿ តាមប្រពៃណីជាតិព្រះពុទ្ធសាសនា ក៏ដូចជាបារមីសក្តិសិទ្ធ ដែលគេបានទទួលតាមការឧទ្ទិសបួងសួង។ នៅលើកំពូល ភ្នំនេះ មានថ្មក្រានីតដែលមានប្រភពទឹកជ្រាបចេញគ្រប់រដូវ ដែលគេមានជំនឿថាជាវត្ថុសក្តិសិទ្ធិ។

ទីតាំងនៅលើផែនទី