ភ្នំសន្ទូច

ទីរួមខេត្តកំពង់ឆ្នាំងព័ទ្ធជុំវិញដោយភ្នំ ហេតុនេះហើយដំណើរកម្សាន្តទៅទីជិតជាងគេក្នុងទីរួមខេត្ត គឺភ្នំសន្ទូច កម្ពស់ប្រមាណ២០ម. ដែលជាប្រភេទរមណីដ្ឋានធម្មជាតិ ក្នុងតំបន់នេះ។ ប្រជាពលរដ្ឋចូលចិត្តទៅកម្សាន្តដោយមានផ្ទាំងថ្មធំៗ ច្រូងច្រាង មានថ្មបន្តុបគ្នាពីលើរាងដូចផ្លែសន្ទូច ប្រកបដោយធម្មជាតិស្រស់បំព្រង ព្រមទាំងអាចផ្ដិតយកទិដ្ឋភាពបឹងទន្លេសាបផងដែរ។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ថ្មដែលបន្តុបពីលើបានរលំធា្លក់មកហើយ។ នៅលើកំពូលភ្នំមានសំណង់វត្តចិនមួយបាក់បែក ដែលក្រោយមកគេបានកែលំអជាសំណង់ឈើជាទីកន្លែងកម្សាន្តរបស់ទេសចរ។

ទីតាំងនៅលើផែនទី