វត្តភ្នំកុយ, វត្តគិរីចេតិយ

វត្តគិរីចេតិយហៅវត្តភ្នំកុយជាវត្តចំណាស់មួយក្នុងចំណោមវត្តនៅខេត្តប៉ៃលិន។ វត្តនេះពីមុនល្បីថាមានសត្វក្រពើអ្នកតាកាន់រាប់សិបក្បាល ហើយរហូតមកដល់ពេលបច្ចុប្បន្ននៅសល់មួយចំនួន។ វត្តនេះបានកសាងឡើងក្នុងឆ្នាំ១៨៨០ ហើយឈ្មោះវត្តទៀតសោត ក៏ដោយសារវត្តមានទីតាំងនៅជាប់ភ្នំមួយ ដែលកំពូលវាមានទ្រង់ទ្រាយដូចចេតិយ ឯអ្នកស្រុកនិយមហៅថាវត្តភ្នំកុយគឺហៅឈ្មោះទៅតាមឈ្មោះភូមិភ្នំកុយ។ កាលពីដើមក្បែរវត្តនេះមានព្រៃឈើដុះទ្រុបទ្រុល និងសត្វក្រពើជាច្រើនក្បាល តែក្រពើទាំងនោះមានបារមីកាន់មិនធ្វើអ្វីដល់មនុស្សទេ ហើយបច្ចុប្បន្នក៏មិនមានច្រើនទេ។ នៅជិតទីនោះ មានស្ទឹងមួយប្រកបដោយទេសភាពស្រស់ស្អាតអាចជិះទូកលេងកម្សាន្តផងដែរ។

ទីតាំងនៅលើផែនទី