ច្រកអន្តរជាតិថ្មដា

ថ្មដា ជាឃុំមួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ទេសចរណ៍ថ្មីសន្លាងមួយ កំពុងទាក់ទាញភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយ។ តំបន់ទេសចរណ៍មួយនេះ នៅជាប់ព្រំប្រទល់កម្ពុជា-ថៃ ដែលថ្មដា ជាច្រកមួយឆ្លងចូលប្រទេសថៃផងដែរ។ រីឯទេសភាពនៅលើភ្នំថ្មដា មើលមួយភ្លែតស្មានតែសមុទ្រឈើដូចនៅមណ្ឌលគិរី និងពពកហោះលើភ្នំបូកគោ។ ថ្មដានៅពេលព្រឹកព្រលឹមមានពពករសាត់ទាបៗជាប់នឹងងជើងភ្នំ ត្រជាក់សព្វរាងកាយ។

ទីតាំងនៅលើផែនទី