ភ្នំប្រាំពីរ

រមណីយដ្ឋាន «ភ្នំប្រាំពីរ» ជាតំបន់ទេសចរណ៍ធម្មជាតិដែលមានល្អាងធំៗចំនួន៣។ ទី១ គឺល្អាង១០០ ដែលក្នុងនេះមានល្អាងតូចៗជាច្រើនដ៏ស័ក្ដិសិទ្ធិ។ ទី២ ល្អាងខ្យល់ មានស្តាឡាក់ទីតនិងស្តាឡាក់មីត ហើយគេជឿជាក់ថាទឹកធ្លាក់តក់ៗជាទឹកស័ក្ដសិទ្ធផងដែរ។ ល្អាងចុងក្រោយឈ្មោះ ល្អាងឥសី ធ្លាប់មានថ្មធម្មជាតិរាងដូចរូបតាឥសីតែត្រូវគេលួចយកទៅបាត់។ ភ្នំប្រាំពីរជាជម្រកសត្វព្រៃច្រើនប្រភេទហើយក៏ត្រូវបានដាក់ចូលក្នុងបញ្ជីព្រៃអភិរក្សផងដែរ។

ទីតាំងនៅលើផែនទី