វត្តព្រះអង្គធំ (គូលែន)

វត្តព្រះអង្គធំនៅលើភ្នំគូលែន ដែលជាទីសក្ការៈរបស់មហាជនទូទៅ ដែលប្រជុំទៅដោយអ្នកគោរពបូជានិងអ្នកទេសចរណ៍កុះករ។ វត្តមានជណ្ដើរឡើងទៅកាន់ព្រះបដិមាព្រះពុទ្ធ ដែលមនុស្សភាគច្រើនយល់ថា ជារូបសំណាកព្រះសម្មាសម្ពុទ្ធចូលនិព្វាន។ ប៉ុន្តែរូបនេះព្រះអង្គនៅបើកព្រះនេត្រនៅឡើយ តែព្រះនេត្រពិតត្រូវចោរលួចយកទៅបាត់ ហើយសព្វថ្ងៃនេះគេជំនួសព្រះនេត្រនេះដោយត្បូងថ្មី។ ព្រះអង្គធំនេះឆ្លាក់ឡើងនៅក្នុងសតវត្សរ៍ទី១៦ សម័យព្រះបាទអង្គចន្ទរាជា ជាចម្លាក់លើថ្ម បណ្ដោយមានប្រវែង៩.៧០ម៉ែត្រ និង ទទឹង២.៣០ ម៉ែត្រ។ ក្រៅពីនេះ វត្តក៏មានចម្លាក់លើថ្មភក់ និងសំណល់វត្ថុបុរាណជាច្រើនទៀតផងដែរ។

ទីតាំងនៅលើផែនទី