ភូមិបណ្ដែតទឹករាំងទិល

វត្តរាំងទិលជាវត្តមួយបង្កប់ខ្លួនក្នុងព្រៃរនាមបឹងទន្លេសាប ដែលមានតាំងពីសម័យដើមមក ជាទីសក្ការៈសំរាប់បងប្អូនខ្មែរដែលរស់នៅលើផ្ទៃទឹកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ តំបន់រាំងទិលមានភូមិបណ្ដែតទឹកដែលអ្នកភូមិប្រកបរបរនេសាទ និងមានព្រៃលិចទឹកប្រកបដោយទេសភាពត្រកាល។ តំបន់នេះមានដុះដើមរាំងនិងដើមសណ្ដាន់ ព្រមទាំងប្រភេទស្មៅលូតតាមទឹកដែលជាជម្រកមច្ឆជាតិនៅរដូវទឹកឡើង។

ទីតាំងនៅលើផែនទី