ប្រាសាទតាឡី

ប្រាសាទមានរចនាបថអង្គរវត្ត សាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២។ ប្រាសាទនេះមានកំពែងពីរជាន់ ហើយធ្លាប់មានការយល់ច្រឡំហៅថា ប្រាសាទវត្តចាន់គិរី ដោយស្មានថាជាប្រាសាទរកឃើញថ្មី។ លក្ខណៈសំខាន់ៗនៃប្រាសាទរួមមាន៖ ប្រាង្គមួយមានរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មានយ៉ធ្វើពីឥដ្ឋអមដោយបង្អូចពីរធ្វើពីថ្មបាយក្រៀម។ ប្រាង្គនេះមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀម ដំបូលពីឥដ្ឋបែរមុខទៅលិច មានយ៉និងស៊ុមទ្វារធ្វើអំពីថ្មភក់ ស្ថិតនៅជ្រុងអាគ្នេយ៍។ ថែវមួយធ្វើពីថ្មបាយក្រៀមមានសសរធ្វើពីថ្មភក់ខាងក្នុង។ ខ្លោងទ្វារកំពែងពីរមានច្រកចូលមួយ ស្ថិតនៅខាងលិចនិងខាងកើត។ ខ្លោងទ្វារកំពែងបញ្ឆោតពីរធ្វើពីថ្មបាយក្រៀមស្ថិតនៅខាងជើងនិងខាងត្បូង។ ហោបន្ទាត់ទ្រូងមួយមានទ្វារចំហៀងនិងខ្លោងទ្វារកំពែងមួយធ្វើពីឥដ្ឋ។ កំពែងទីពីរនិងខ្លោងទ្វារកំពែងមួយធ្វើពីថ្មបាយក្រៀមមានច្រកបី។ ខ្លោងទ្វារនេះមានបន្ទប់កណ្ដាលមួយនិងបន្ទប់អមពីរបែរទៅកើតនិងទៅលិច។ ប្រាសាទមានស្រះដែលមានគែមធ្វើពីថ្មបាយក្រៀមស្ថិតនៅឦសាន និងបារាយណ៍ពីរនៅខាងកើត។

ទីតាំងនៅលើផែនទី