អាងកំពីងពួយជាសំណង់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដោយប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានស្លាប់ក្នុងការសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ដែលទំនប់អាង មានបណ្ដោយ ៧៥០០x ១៩០០ម៉ែត្រ អាចផ្ទុកទឹកបានចំនួន ១១០លានម៉ែត្រគូប ដែលជាប្រភពទឹកសម្រាប់ស្រោចស្រព តាមសេចក្ដីត្រូវការក្នុងវិស័យកសិកម្ម។ អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បម្រើឱ្យវិស័យទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់អាកាសបរិសុទ្ធ ទស្សនាភ្នំ បឹងនិងមុជទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចម្ការនិងនេសាទត្រី។ នៅរដូវទឹកជំនន់ឆ្នាំ២០១៤ ទឹកបានឡើងពេញព្រៀបទំនប់ ធ្វើឱ្យបាក់មុខទឹកនោះបាត់ទៅ ទើបតែបានជួសជុលឡើងវិញនៅពេលក្រោយមកទៀត។