ឆ្នេរខ្សាច់កោះដាច់

រមណីយដ្ឋានធម្មជាតិនៃរាជធានីភ្នំពេញ បន្ទាប់ពីការកាត់បញ្ចូលសង្កាត់នេះ ទៅក្នុងរាជធានី ដែលពីមុននៅក្នុងស្រុកមុខកំពូលខេត្តកណ្ដាល។ ទីនោះជាភូមិតម្បាញសូត្រ បែបបុរាណដែលសិប្បករ ក្នុងតំបន់មានជំនាញរវៃ និងត្បាញសម្រាប់ជីវភាពពួកគេ និងជាភូមិនេសាទផងដែរ។ ភ្ញៀវទេសចរអាចរីករាយជាមួយជំនាញក្នុងការត្បាញ និងនេសាទរបស់ពួកគេ។ កោះដាច់ មានបណ្តោយ១២ គីឡូម៉ែត្រ និងទទឹងពី១០០ម៉ែត្រដល់២៥០០ម៉ែត្រ ព័ទ្ធជុំវិញដោយទន្លេមេគង្គ ដូចនេះទើបមានរមណីយដ្ឋានធម្មជាតិ ប្រកបដោយឆ្នេរខ្សាច់ស្រស់ស្អាតនៅផ្នែកក្បាលកោះ មានកន្លែងងូតទឹកកម្សាន្ត ដែលគេធ្វើជារោងតូចៗ។ នៅពេលព្រឹកទឹកទន្លេកម្ពស់ត្រឹមលិចខ្នងជើង តែនៅពេលថ្ងៃត្រង់ អាចឡើងដល់ត្រឹមជង្គង់ទៅតាមទំនាញរបស់ព្រះអាទិត្យ។

ទីតាំងនៅលើផែនទី