កុលាបប៉ៃលិន ជាឈ្មោះដែលប្រហែលជាគេដាក់តាមឈ្មោះរឿងប្រលោមលោកល្បីល្បាញរបស់លោកញ៉ុកថែម ឆ្នាំ១៩៦០ ស្ដីពី ប្រវត្តិតស៊ូរបស់កំឡោះខេត្តបាត់ដំបង មកប្រកបរបរជាកម្មករត្បូងនៅប៉ៃលិន។ ស្ថិតនៅចង្កេះភ្នំយ៉ាតផ្នែកខាងក្រោយពីអតីតកាលទីនេះគឺជាកន្លែងគេជីករកត្បួង តែបច្ចុប្បន្ននេះជាទីសម្រាកលំហែដែលអាចគយគន់ទេសភាពភ្នំជុំវិញ ជាពិសេសពេលសុរិយាអស្តង្គត។ ទេសចរដែលមកកម្សាន្តភ្នំយ៉ាត និងវត្តរតនសោភ័ណតែងមិនភ្លេចឈៀងមកកម្សាន្តទីនេះ។ ទីតាំងបីជិតៗគ្នានេះ រួមមាន ភ្នំយ៉ាត វត្តរតនសោភ័ណ និងវាលកុលាបៃលិន ជាទីដែលប្រជុំទេសចរនៃខេត្តនេះ។