ទឹកធ្លាក់ថ្មដាតូច

ទឹកធ្លាក់ថ្មដាតូចជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលកំពុងល្បីល្បាញ បន្ទាប់ពីមានការកសាងផ្លូវជាតិលេខ៥៥ រួចរាល់។ ឥឡូវនេះអ្នកស្រុកខេត្តពោធិ៍សាត់និងទេសចរជាច្រើនបានទៅលេងកម្សាន្តជារឿយៗ ព្រោះទឹកធ្លាក់នេះ ស្ថិតនៅប្របផ្លូវជាតិងាយស្រួលទៅដល់ណាស់។ អ្នកស្រុកទីនោះនិយាយថា ពីមុនមិនមានអ្នកណាទៅលេងឡើយក្រៅពីអ្នកភូមិក្បែរនេះ ព្រោះថាផ្លូវពិបាកត្រូវដើរច្រើនគីឡូម៉ែត្រ។ ទឹកធ្លាក់ថ្មដាតូចឬអ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១៥០០ មាន ២ដំណាក់ ដែលដំណាក់ខាងលើ ជាទីដែលទេសចរដើរដល់មុន ជាទីសម្រាប់ងូតទឹកលេងកម្សាន្ត ដោយសារដំណាក់នេះ មានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្ដើរ។ ចំណែកដំណាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់ កម្ពស់ជិត១០ម៉ែត្រ ដែលទេសចរក៏អាចមុជទឹកលេងនៅទីនោះបានដែរ។ ទឹកធ្លាក់ថ្មដាតូចមានទឹកហូរខួបប្រាំង ខួបវស្សា គ្រាន់តែនៅរដូវប្រាំង មានទឹកហូរតិចប៉ុណ្ណោះ។

ទីតាំងនៅលើផែនទី