វត្តសូរិយា

វត្តសូរិយាជាវត្តប្រកបដោយវ័យចំណាស់ ដែលមានភស្តុតាងគឺរូបគំនូរបុរាណក្នុងព្រះវិហារ។ ថ្វីត្បិតតែគំនូរនេះ រងការបំផ្លាញក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក្ដី ក៏ភាគច្រើនយើងអាចនៅមើលឃើញសភាពដើម។ គួរកត់សម្គាល់ថា នៅសម័យប៉ុលពត ព្រះវិហារវត្តនេះបានក្លាយទៅជាឃ្លាំងដាក់អំបិលធ្វើឱ្យខូចខាតរូបគំនូរ រួមផ្សំជាមួយសភាពចាស់ទ្រុឌទ្រោមផងដែរ។ នៅក្នុងទីវត្តនេះក៏មានសំណង់ពុទ្ធសាសនាជាច្រើនគួរចង់ទស្សនាផងដែរ។

ទីតាំងនៅលើផែនទី