ទំនប់សាលាតាអន

ទំនប់ស្ទាក់ទឹកសាលាតាអន ជាទំនប់ប្រវត្តិសាស្ត្រដែលបានសាងសង់ឡើងក្នុងតម្លៃជាង៣២ លានដុល្លាអាមេរិកជាគម្រោងនៃកម្ចីហិរញ្ញប្បទានសម្បទាន របស់ សាធារណរដ្ឋកូរ៉េ បានបំពាក់និងតម្លើងរួចរាល់អស់ហើយផងដែរ។ ទំនប់ស្ទាក់ទឹកសាលាតាអន រួមមាន សំណង់មេមានបន្ទះទ្វារទឹក ដែលស្ទាក់ទឹកស្ទឹងសង្កែ និង ប្រឡាយមេដូនទាវ ផ្ដល់អត្ថប្រយោជន៍ដល់ដំណាំកសិកម្មក្នុងស្រុកដែលមានភូមិសាស្ត្រជាប់និងគម្រោង។ សារៈប្រយោជន៍សំខាន់ៗ ចំនួននៃទំនប់នេះ គឺ ទី១. រក្សា និង តម្កល់កម្ពស់ទឹកស្ទឹងសង្កែ ឲ្យជាប់ជាប្រចាំទាំងរដូវប្រាំងនិងវស្សា។ ទី២.បម្រើដល់ការផលិតនូវទឹកស្អាតសម្រាប់ក្រុង និងស្រុកជិតខាង និងលើកសោភ័ណភាពទីក្រុងបាត់ដំបង និង ទី៣. ផ្តល់នូវការស្រោចស្រពលើផ្ទៃដីដំណាំស្រូវនៅក្នុងរដូវវស្សា ប្រមាណ១១ពាន់ហិកតា និងស្រូវប្រាំងប្រមាណ៤ពាន់ហិកតា ផងដែរ។

ទីតាំងនៅលើផែនទី