បឹងសំរឹទ្ធ

ថ្វីបើជាទីសំចតសម្រាកកាយរយៈពេលខ្លីនាពេលថ្ងៃសម្រាប់អ្នកដំណើរទាំងឡាយ យ៉ាងណាមិញទីនេះមានអ្វីៗច្រើនដែលការចូលលេងកម្សាន្តត្រឹមតែមួយភ្លែត មិនអាចឱ្យភ្ញៀវទាំងឡាយទទួលបាននូវបទពិសោធពេញលេញនោះឡើយ។ លាតសន្ធឹងនៅផ្ទៃដីប្រមាណជា ៤៦ ហិកតាដែលស្ថិតនៅលើទឹកដីភាគខាងលិច កំពង់ថ្ម រមណីយដ្ឋានកែច្នៃមួយនេះមានលក្ខណៈស្អាតបាតប្រកបដោយអនាម័យ។ ទីធ្លាគ្មានសំរាម រីឯសួនច្បារក៏មានការថែទាំងយ៉ាងផ្ចិតផ្ចង់។ ផ្ទះឈើបុរាណជាច្រើនត្រូវបានសង់ឡើងព័ទ្ធជុំវិញអាងទឹក ប៉ុន្តែការរចនាបន្ទប់ខាងក្នុងផ្ទះនោះវិញ គឺមានលក្ខណៈទំនើបបែបបស្ចិមប្រទេស។ ក្នុងរមណីយដ្ឋានគេបានសាងសង់ជាកន្លែងកម្សាន្តជាច្រើនដូចជា ភ្នំចំឡង ម៉ូតូទឹក ទូកកូនទា និង ទោងទឹកចេញពីកំពូលភ្នំទម្លាក់ចូលបឹង ការជិះខ្សែរ៉កទម្លាក់ខ្លួនពីកំពូលភ្នំ និង មានម្ហូបអាហារជាច្រើនលក់គ្រប់មុខរង់ចាំភ្ញៀវជាតិ និង អន្តរជាតិចូលមកទស្សនាកម្សាន្ត។

ទីតាំងនៅលើផែនទី