គ្រឹះប្រាសាទភ្នំរុង (ពួក)

ប្រាសាទមានឈ្មោះថា ភ្នំរុង ដូចគ្នាទៅនឹងប្រាសាទដែលបានបាត់បង់ពីទឹកដីប្រទេសកម្ពុជាទៅប្រទេសថៃនាខេត្តបុរីរម្យ។ ប្រាសាទកសាងឡើងក្នុងសតវត្សរ៍ទី៧ ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំរុងមានប្រាង្គទោល ជាប្រាសាទភ្នំដែលកសាងឡើងដោយការពូនជាកូនភ្នំមួយកម្ពស់ប្រមាណជាង១០ម៉ែត្រ ហើយមានបល្ល័ងរាងការ៉េទំហំជ្រុង២ម៉ែត្រ តម្កល់នូវសិវលិង្គនឹងស្នោទ្រោណិនៅលើនោះ។ ប្រាសាទបែកបាក់អស់នេះ មានបន្សល់នូវផ្ដែរ និងមេទ្វារធ្វើពីថ្មភក់ ព្រមទាំងកម្ទេចឥដ្ឋនៅទីនោះផងដែរ។ ។ ប្រាសាទនេះមានគូទឹកព័ទ្ធជុំវិញស្ថិតនៅលើទីទួលយ៉ាងខ្ពស់។

ទីតាំងនៅលើផែនទី