ក្រុងព្រៃវែង

ព្រៃវែង គឺជាខេត្តមួយនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានមូលដ្ឋានសេដ្ឋកិច្ច គឺដំណាំស្រូវ។ ជាតំបន់ទំនាបភាគច្រើនទើបខេត្តនេះជួបវិបត្តិជន់លិចលង់ ឬរាំងស្ងួតជាញឹកញាប់។ ថ្វីត្បិតតែយ៉ាងនេះក្ដី ខេត្តដ៏ចំណាស់មួយនេះមានប្រជាជនរស់នៅកុះករ រហូតដល់ជាង ១លាននាក់ (លេខ៣ក្នុងប្រទេស បន្ទាប់ ពីភ្នំពេញនិងកណ្ដាល) នឹងដង់ស៊ីតេខ្ពស់ គឺ២១៧នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ខេត្តព្រៃវែងមានប្រវត្តិ ជាទីប្រជុំជនតាំងពីបុរាណកាលហៅថានគរបាភ្នំ ដែលជាទីសំណាក់អ្នកជំនួញមុនទៅដល់កំពង់ផែអូរកែវ (ញ៉ាត្រាងប្រទេសវៀតណាមសព្វថ្ងៃ)។ ទីតាំងបាភ្នំនេះមានប្រាសាទបុរាណ ទីសក្ការៈជំនឿ ហើយក្រៅពីនោះ ខេត្តក៏មានតំបន់ទេសចរណ៍ធម្មជាតិដទៃទៀតផងដែរ។ ខេត្តព្រៃវែងចែកជា ១២ ស្រុក រួមមានស្រុកកញ្ជ្រៀច, កំចាយមារ, កំពង់ត្របែក, បាភ្នំ, ពាមជរ, ពាមរក៍, ពារាំង, ពោធិ៍រៀង, ព្រះស្ដេច, មេសាង, ស៊ីធរកណ្ដាល, ស្វាយអន្ទរ និងក្រុងមួយ គឺក្រុងព្រៃវែង។

ទីតាំងនៅលើផែនទី