ប្រាសាទកូនចិន

ប្រាសាទប្រហែលជាកសាងនៅដើមសតវត្សរ៍ទី១១។ ប្រាសាទសង់ពីថ្មភក់មានរាងជារោងទងប្រកបដោយមានយ៉និងទ្វារនៅតាមចុងសងខាង ព្រមទាំងមានបង្អួចបែរចេញមកខាងក្រៅ។ ថែវមានបីជ្រុងធ្វើពីថ្មបាយក្រៀម មានអគារវែងមួយអាចចូលពីកើតនិងពីលិច។ អគារនេះបែរចូលក្នុងដោយមានបង្អួចធំៗធ្វើពីថ្មភក់។ ប្រាសាទមានកំពែងធ្វើពីថ្មបាយក្រៀម និងមានខ្លោងទ្វារធ្វើពីថ្មភក់ស្ថិតនៅជ្រុងខាងកើត។ ប្រាសាទស្ថិតនៅជើងភ្នំជិតជណ្ដើរឡើងទៅប្រាសាទភ្នំសណ្ដក។

ទីតាំងនៅលើផែនទី