ដានប្រវត្តិសាស្ត្រនៃឈ្មោះខេត្ត តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយ រសាត់ច្រាសទឹកតាមដងស្ទឹងពោធិ៍សាត់ចាស់មកជាអស្ចារ្យប្លែក។ អាចារ្យជាច្រើននាក់បានសាកល្បងទាក់ដើមពោធិ៍នោះ តែពុំបានសម្រេច។ ចុងក្រោយគឺនៅទីតាំងព្រះខ័ន ដែលក្រោយមកសង់ជាវត្តវត្តបាកាននេះ ទើបគេអាចទាក់យកបានដោយប្រើតែខ្សែអំបោះឆៅ៧សរសៃ ហើយស្រង់យកទៅដាំនៅទីមួយ ដោយហេតុនេះ ទើបឱ្យឈ្មោះថា ពោធិ៍រសាត់ ព្រោះពាក្យថា រសាត់និងសាត់ នេះជាពាក្យតែមួយប្រើជួសគ្នាបាន។ លុះចំណេរកាលយូរអង្វែងមក ក្លាយជា ពោធិ៍សាត់ ជាឈ្មោះខេត្ត។ ដើមពោធិ៍ចាស់នោះបានងាប់ទៅហើយ តែសព្វថ្ងៃមានដុះកូន ពោធិ៍ជាច្រើននៅលើ ទួលនោះ។ សំណល់ប្រវត្តិសាស្ត្រនៅទីនេះក៏មានច្រើនក្រាស់ក្រែលដូចជា បំណែក សសរស្ដម្ភ ចម្លាក់ព្រះកេស ដែលមានភ្នួង ព្រមទាំងភ្នែកពីថ្មកែវ។ ក្រៅពីនោះនៅមានសល់ខឿនថ្មបាយក្រៀម បល្ល័ង្គ មេទ្វារពីថ្មភក់ទៀតផង។ គួរកត់សម្គាល់ថា ដោយវត្តបាកាន មាន