ទឹកជ្រោះអូរស្វាយ

ទឹកធ្លាក់អូរស្វាយជារមណីយឋានធម្មជាតិដ៏ស្រស់ស្អាត មានទឹកធ្លាក់ជាច្រើនដំណាក់ តាំងពីលើកំពូលភ្នំដងរ៉ែកមកដល់ជើងភ្នំ។ វាជាកន្លែងស័ក្ដិសមសម្រាប់អ្នកចូលចិត្តការថតរូប និងអ្នកដែលចូលចិត្តការដើរលេងបែបផ្សងព្រេង។ មានចំណុចពិបាកមួយចំនួនសម្រាប់ទៅកម្សាន្តនៅទីនោះ។ បើគ្រាន់តែចង់ទៅកម្សាន្តលេងទឹកនៅជើងភ្នំមិនជាបញ្ហានោះទេ ប៉ុន្តែការចង់ទៅឱ្យដល់ទឹកធ្លាក់ធំលើកំពូលភ្នំ ត្រូវឡើងតាមផ្លូវកាត់ព្រៃ មានថ្មរដិបរដុប និង រអិលដោយអន្លើ។ ការឡើងទៅ លើភ្នំទាមទារអ្នកមានកាយសម្បទារឹងមាំ និងមានលទ្ធភាពជាមធ្យម ដែលអាចដើរព្រៃបាន។ ទឹកធ្លាក់ដំណាក់ខ្លះក៏មានគ្រោះថ្នាក់ណាស់ដែរ ព្រោះមានស្លែច្រើន ហើយជាធម្មតានៅពេលមានភ្លៀង ធ្វើឱ្យកម្លាំងទឹកធ្លាក់ខ្លាំង និងកើនលឿនយ៉ាងរហ័សបំផុត។

ទីតាំងនៅលើផែនទី