សារមន្ទីរខេត្តបាត់ដំបង

សារមន្ទីរនិងសាលតាំងពិព័រណ៍វត្ថុបុរាណខេត្តបាត់ដំបងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០១៩ ក្រោមការឧបត្ថមគាំទ្ររបស់អង្គការមិត្តវប្បធម៌ខ្មែរ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងជួយឧត្ថមគាំទ្រវិស័យវប្បធម៌ខ្មែរបន្តទៀត។ សារមន្ទីរគឺជាកន្លែងរក្សាទុកនូវវត្ថុបុរាណ សម្បត្តិវប្បធម៌ជាតិ ហើយក៏ជាទីកន្លែងមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកចូលទស្សនានិងស្វែងយល់ពីវប្បធម៌ប្រពៃណីខ្មែរដែលល្បីល្បាញលើឆាកជាតិនិងលើឆាកអន្តរជាតិនិងជាប្រវត្តិសាស្រ្តខ្មែរផងដែរ។ សារ:មន្ទីរនិងសាលតាំងពិព័រណ៍ខេត្តបាត់ដំបង មានលក្ខណ:ធំ ទូលាយលំដាប់ទី២បន្ទាប់ពីសារ:មន្ទីរនៅភ្នំពេញមក។ រូបសំណាកនានាដែលបានដាក់តាំង និងជាប្រវត្តិសាស្រ្តជាតិ នៅខេត្តបាត់ដំបងគឺជាបុរេប្រវត្តិនៃវប្បធម៌ខ្មែរយើងទាំងអស់គ្នាដែលបានបន្សល់ទុកពីដូនតាយើងជំនាន់មុនមក។

ទីតាំងនៅលើផែនទី