កោះទន្សាយ

កោះទន្សាយគឺជារមណីយដ្ឋានធម្មជាតិមានឆ្នេរពីរដែលល្អបំផុតសម្រាប់ហែលទឹកកម្សាន្ត ប្រកបដោយទេសភាពសមុទ្រស្រស់អស្ចារ្យ។ ភ្ញៀវអាចទៅកាន់ទីនោះដែលជាកោះមួយក្នុងចំណោមកោះទាំង១៣នៅក្នុងដែនសមុទ្រខេត្ដ តាមកាណូត ដើម្បីសម្រាកលំហែ មុជទឹកសមុទ្រ។ នៅលើកោះនោះមានរុក្ខជាតិស្រស់ត្រកាល និងអាកាសធាតុត្រជាក់ស្រួល ចំណែកនៅលើវាលខ្សាច់ដ៏សក្បុសមានសំលេងទឹករលកបោកប៉ះនឹងថ្មដែលដុះប៉ប្រះលើផ្ទៃទឹកធ្វើឱ្យភ្ញៀវជាតិ និងអន្ដរជាតិមកលំហែកាយនៅ ទីនោះមិនចេះជិនណាយឡើយ។ ការបង្កើតសហគមន៍នៅលើកោះទន្សាយនេះពិតជាធ្វើឱ្យពួកគាត់មានជីវភាពធូរធារដោយសារតែមានភ្ញៀវទេសចរអន្ដរជាតិមកកំសាន្ដនៅតាមបណ្ដោយឆ្នេរនេះយ៉ាងច្រើនកុះករ ម្យ៉ាងវិញទៀត នៅលើកោះមានផ្ទះសំណាក់ប្រកបដោយតម្លៃសមរម្យ។

ទីតាំងនៅលើផែនទី