វត្តកណ្ដាល, វត្តវិបុលត្ថារាម

វត្តវិបុលត្ថារាម ហៅវត្តកណ្ដាល ត្រូវបានកសាងឡើងប្រហែលជាក្នុងទសវត្សរ៍ឆ្មាំ១៨០០ ដែលកាលគេបានកាប់ឆ្ការព្រៃសាងសង់ជាសាលាបុណ្យមួយខ្នងធ្វើអំពីឈើប្រក់ស្លឹកនិងកុដិតូចៗមួយចំនួន។ ហេតុដែលនាំឱ្យហៅថា វត្តកណ្ដាល ដោយសារវត្តស្ថិតនៅចំកណ្ដាលនៃវត្តពីរគឺ វត្តពោធិ៍ក្នុង និងវត្តសង្កែឬហៅម៉្យាងទៀតថាវត្តថ្មី។ លុះក្រោយមក ព្រះសង្ឃនិងពុទ្ធបរិស័ទបានកសាងព្រះវិហារនិងសំណង់ថ្មីជាច្រើនទៀត។ ក្នុងសម័យខ្មែរក្រហម វត្តនេះក្លាយជាមន្ទីរសន្តិសុខ ដែលសម័យនោះកុដិមួយចំនួនក្លាយជាកន្លែងឃុំឃាំងអ្នកទោស ហើយព្រះវិហារជាកន្លែងធ្វើទារុណកម្មនិងសួរចម្លើយ ឯសំណង់មួយចំនួនត្រូវបានបំផ្លាញ។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ក៏មានព្រះសង្ឃគង់ឡើងវិញ។ វត្តកណ្ដាល ជាវត្តដ៏ស្កឹមស្កៃ និងល្បីឈ្មោះមួយស្ថិតនៅក្រុងបាត់ដំបង។

ទីតាំងនៅលើផែនទី