ប្រាសាទសង្កែសឹង្ហ

កាលបរិច្ឆេទនៃការកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១ នៃគ.ស. ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ។ ប្រាសាទមានប្រាង្គរហូតដល់ទៅបួន ដែលបីសាងពីឥដ្ឋតម្រៀបគ្នាខាងមុខ ចំណែកមួយទៀតនៅខាងក្រោយសាងពីថ្មភក់ថ្មបាយក្រៀមនិងឥដ្ឋ។ ប្រាសាទបីខាងមុខត្រូវបានគេស្ថាបនាពីឥដ្ឋហើយមានការឆ្លាក់ហោជាងយ៉ាងស្អាតគ្រប់ជ្រុង។ សរសរពេជ្រ ផ្តែរ ចម្លាក់ក្បាលសរសរក៏មានការតុបតែងលំអបានល្អប្រពៃដែរ។ ប្រាង្គកណ្ដាលបានតភ្ជាប់នឹងមណ្ឌបថ្មភក់មួយដែលបានរចនាយ៉ាងល្អប្រពៃ ដែលគួរណាស់តែជាសំណង់បន្ថែមក្រោយ។

ទីតាំងនៅលើផែនទី